មហាជន ចម្លែកចិត្ត តាំងពីមកពីចិន ដេននី ក្វាន់ បែរប្តូរចរិតប្លែក? (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងកញ្ញា ដេននី ក្វាន់ បើទោះជានាងត្រូវផ្អាកពីសិល្បៈរយៈពេលមួយឆ្នាំ ប៉ុន្តែប្រជាប្រិយភាពរបស់នាង មិនដែលស្រុតចុះនោះទេ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា ដេននី ក្វាន់ បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងមែនទែន ពេលដែលឃើញនាងអង្គុយពររបស់ម្យ៉ាង តាមរយៈវីដេអូ Live របស់អ្នកនាង ចោម ច័ន្ទ ដែលជាបងស្រីរបស់នាង។

ក្នុងនោះដែរ ដំបូងឡើយ មហាជនពិតជាគិតថា កូនក្មេងដែលនាងពរ ប្រហែលជាកូនរបស់នាងហើយ ព្រោះថានាងហាក់មានភាពស្និទ្ធស្នាលខ្លាំង ជាមួយក្មេងម្នាក់នោះ។ ប៉ុន្តែអ្វីៗ ស្ទើរតែធ្វើឲ្យអ្នកគាំទ្រដាច់ផ្ងារ បន្ទាប់ពីដឹងថា ក្មេងដែលនាងពរនឹងដៃនោះ គឺជាតុក្កតាទៅវិញ។

យ៉ាងណាមិញ បន្ទាប់ពីដឹងការពិតហើយ មហាជនពិតជាអស់សំណើចខ្លាំងមែនទែន ព្រោះថាដំបូងឡើយ អ្នកគាំទ្រស្ទើរតែបុកពោះទៅហើយ ពេលលឺនាងនិយាយថាកូនក្មេងម្នាក់នោះ គឺជាកូនរបស់នាង។ ប៉ុន្តែក៏មាន ការចម្លែកចិត្តផងដែរ ដែលតាំងពីនាង មកពីប្រទេសចិន តុក្កតាមួយនេះ គឺនាងកាន់ជាប់រហូត ដែលជារឿយៗ នាងមិនដែលទៅកាន់ របស់កូនក្មេង បែបនេះពីមុនមកឡើយ។

ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកខ្លះ បានគិតថា នាងប្រហែលចង់ប្តូរចរិត ឲ្យទៅលក្ខណៈបែបកូនក្មេង និងគួរឲ្យស្រលាញ់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖


ប្រភព៖ khmeload

Leave a Reply

Your email address will not be published. Required fields are marked *