ព្រោះតែហ្វេសប៊ុក បានធ្វើឲ្យនាយ ចយ ជួបភរិយាដ៏ស្រស់ស្អាតបែបនេះ ស្ទើរមិនគួរឲ្យជឿ (មានបទសម្ភាសន៍ក្តៅៗ)

ភ្នំពេញ៖ ពិធីមង្គលការរបស់ នាយ ចយ និងភរិយា បានប្រារពធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងវិមានពិភពថ្មីសែនសុខ អគាD។ ក្រៅពីថ្លែងរៀបរាប់ប្រវត្តិស្នេហាខ្លះ នាយចយ ក៏បានថ្លែងពីក្តីរំភើបរហូតស្រក់ទឹកភ្នែក ព្រោះតែវត្តមាន លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី និងផ្តល់កិត្តិយសដោយមិននឹកស្មានដល់ផងដែរ។ ក្នុងនោះផងដែរមានចំណងដៃយ៉ាងច្រើនពីសម្តេចតេជោ ហ៊ុន សែន ផងដែរ មានចំនួនដល់ទៅ១មុឺនដុល្លារឯណោះ។

ហើយកាលពីពេលថ្មីៗនេះ គេឃើញនាយ ចយ និងភរិយា ត្រូវបានគេផ្តល់ឱកាស ក្នុងបទសម្ភាសន៍មួយ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ហើយ នាយ ចយ បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយ រំភើបស្ទើរនិយាយមិនចេញនោះ ខណៈលោក និងភរិយា ទទួលបានចំណងដៃ យ៉ាងច្រើនមហាសាល ពីសម្តេចតេជោ ហ៊ុន សែន ពោលគឺសម្តេចបានចងដៃ រហូតដល់ទៅ១ម៉ឺនដុល្លារ ឯណោះ ដែលការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលនៃកម្ពុជា បែបនេះ ធ្វើឲ្យសិល្បករ-សិល្បការិនី ជាច្រើនចូលរួមត្រែកអរជំនួស ដោយនាយ ចយ ផ្ទាល់បាននិយាយថា លោកពិតជាមិនភ្លេចឡើយ នូវគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ»។

ជាមួយគ្នានេះដែរ លោកបានបង្ហើបពីប្រវត្តិខ្លះៗ ដែលទស្សនិកជនកំពុងតែចង់ដឹង គឺការចាប់ផ្តើមសាងស្នេហ៍ដំបូងរវាង លោក និងភរិយារហូតឈានដល់ថ្ងៃមង្គលការថា «លោក ចាប់ផ្តើមស្គាល់ភរិយាដំបូង តាមរយៈការលេងសារឆ្លើយឆ្លងគ្នា ទៅតាមបណ្ដាញសង្គមហ្វេសប៊ុក រហូតមកក៏ណាត់គ្នាហូបអី ហើយបន្តទៀត ក៏កាន់តែស្គាល់ចិត្តថ្លើមគ្នាបន្តិចម្តងៗ រហូតដល់មានការអនុញ្ញាតពីចាស់ទុំ ឲ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងការ ក្រាបក្បាលដល់កន្ទេលពេញច្បាប់ ខណៈការរៀបការនេះ គឺផ្តើមដោយការស្រឡាញ់គ្នាទៅវិញទៅមក គ្មានការបង្ខិតបង្ខំឡើយ»។

លោកថា «រឿងថ្លៃទឹកដោះប៉ុន្មាន វាមិនសំខាន់ទេ អ្វីដែលសំខាន់ ឲ្យតែចាស់ទុំទាំងសងខាងស្រឡាញ់ និងអនុញ្ញាតិឲ្យពួកគេរៀបការជាមួយគ្នា និងពួកគេយល់ចិត្តគ្នា ស្រឡាញ់គ្នាដល់ចាស់សក់ស្កូវទៅ បានហើយ»។


ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ ពីនាយ ចយ និងភរិយានិយាយអ្វីខ្លះនោះ សូមទស្សនាវីដេអូខាង ក្រោមទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *